ធនធាន និងការទាញយក
ការរៀបចំសម្រាប់ការណាត់ជួប ឬកិច្ចប្រជុំបកប្រែភាសាផ្ទាល់មាត់
ការរៀបចំបានល្អ ជួយឱ្យការណាត់ជួបបកប្រែភាសាផ្ទាល់មាត់ដំណើរការទៅដោយរលូន។ តាមរយៈការរៀបចំផែនការជាមុន និងការផ្តល់ព័ត៌មានត្រឹមត្រូវដល់អ្នកបកប្រែភាសាផ្ទាល់មាត់ (interpreter) របស់អ្នក អ្នកអាចជៀសវាងការយល់ច្រឡំ សន្សំសំចៃពេលវេលា និងបង្កើតបរិយាកាសវិជ្ជាជីវៈសម្រាប់មនុស្សគ្រប់រូប។
សំណួរដែលគេសួរជាញឹកញាប់
វាអាស្រ័យលើតម្រូវការរបស់អ្នក។ សូមអានអត្ថបទរបស់យើង «ការជ្រើសរើសអ្នកផ្តល់សេវាកម្មជាបុគ្គល ឬអ្នកផ្តល់សេវាកម្មភាសា» សម្រាប់ការណែនាំបន្ថែម។
អ្នកបកប្រែភាសាសរសេរ និងអ្នកបកប្រែភាសាផ្ទាល់មាត់ជាច្រើនធ្វើការពីចម្ងាយ ដែលមានន័យថាពួកគេអាចជួយអ្នកបានតាមទូរសព្ទ ឬការហៅជាវីដេអូ។ អ្នកអាចស្វែងរកអ្នកបកប្រែភាសាសរសេរ ឬអ្នកបកប្រែភាសាផ្ទាល់មាត់នៅទីកន្លែងណាមួយ។
សម្រាប់ការណាត់ជួបមួយចំនួន អ្នកប្រហែលជាចង់ឱ្យអ្នកបកប្រែភាសាផ្ទាល់មាត់ដោយជួបមុខអ្នកផ្ទាល់។ មិនថាអ្នកត្រូវការនរណាម្នាក់ដោយជួបផ្ទាល់ឬអត់ គឺអាស្រ័យលើស្ថានភាពរបស់អ្នក ប្រភេទសេវាកម្ម និងពេលវេលាជាចម្បង។ អ្នកអាចច្រោះរកអ្នកអនុវត្តវិជ្ជាជីវៈនៅក្នុងបញ្ជីរាយឈ្មោះតាមអនឡាញ NAATI តាមទីកន្លែង ដើម្បីស្វែងរកអ្នកទាំងនោះដែលនៅជិតអ្នក។
ប្រសិនបើមិនមានអ្នកអនុវត្តវិជ្ជាជីវៈដែលមានការបញ្ជាក់ត្រឹមត្រូវពី NAATI ទេ នោះអាចមានជម្រើសផ្សេងទៀតអាស្រ័យលើភាសា និងស្ថានភាព។
សូមអានអត្ថបទរបស់យើង «អ្វីដែលត្រូវធ្វើនៅពេលមិនមានអ្នកបកប្រែផ្ទាល់មាត់ ឬអ្នកបកប្រែភាសាសរសេរដែលមានការបញ្ជាក់ត្រឹមត្រូវពី NAATI» សម្រាប់ការណែនាំជាក់ស្តែង និងជំហានបន្ទាប់។