ជ្រើសរើសភាសា

គេហទំព័រនេះនឹងបង្ហាញជាភាសាដែលអ្នកជ្រើសរើស។

អត្ថបទអំពីក្រមសីលធម៌

ចំណាត់​ក្រុម ធនធានអ្នកប្រើប្រាស់ បានផ្សាយ 30 ខែ​មករា 2026

នៅលើទំព័រនេះ


ក្រមសីលធម៌របស់អ្នកបកប្រែភាសាសរសេរ និងអ្នកបកប្រែភាសាផ្ទាល់មាត់

អ្នកបកប្រែភាសាសរសេរ (translators) និងអ្នកបកប្រែភាសាផ្ទាល់មាត់ (interpreters) ដែលមានការបញ្ជាក់ត្រឹមត្រូវដោយ NAATI ត្រូវបានចងភ្ជាប់ដោយក្រមសីលធម៌ និងក្រមប្រតិបត្តិ។ នេះមានន័យថាអ្នកអាចទុកចិត្តអ្នកបកប្រែភាសាសរសេរ ឬអ្នកបកប្រែភាសាផ្ទាល់មាត់ណាម្នាក់ដែលមានការបញ្ជាក់ត្រឹមត្រូវពី NAATI ស្រដៀងគ្នាទៅនឹងទំនុកចិត្តដែលអ្នកទទួលស្គាល់លើវេជ្ជបណ្ឌិត ឬគណនេយ្យករ។

ពួកគេមានករណីយកិច្ច៖

  • ត្រូវមានភាពត្រឹមត្រូវ
  • មិនត្រូវកាន់ជើងខាងណា និងមិនលម្អៀង
  • រក្សាទុកព័ត៌មានរបស់អ្នកជាសម្ងាត់
  • រក្សាជំនាញរបស់ពួកគេតាមរយៈការអភិវឌ្ឍន៍វិជ្ជាជីវៈជាប្រចាំ
  • ធ្វើតែការងារណាដែលពួកគេមានគុណវុឌ្ឍិ (credentials) ធ្វើ តាមរយៈការបណ្តុះបណ្តាល ឬឯកសារបញ្ជាក់គុណវុឌ្ឍិប៉ុណ្ណោះ

ភាពលំបាកខាងសីលធម៌គឺជាបញ្ហានានាក្នុងស្ថានភាពវិជ្ជាជីវៈដែលមិនមានដំណោះស្រាយត្រូវ ឬខុសច្បាស់លាស់។ សម្រាប់អ្នកបកប្រែផ្ទាល់មាត់ ខាងក្រោមនេះគឺជាភាពលំបាកខាងសីលធម៌មួយចំនួនដែលអាចកើតឡើងនៅក្នុងការងាររបស់ពួកគេ៖

  • អតិថិជន​ម្នាក់ជេរប្រមាថនៅ​ចំពោះ​មុខ​ប៉ូលិស។ អ្នកបកប្រែភាសាផ្ទាល់មាត់អាចគិតថាវាមិនសមរម្យក្នុងការជេរប្រមាថប៉ូលិស ឬដឹងថាការជេរប្រមាថនោះនឹងធ្វើឱ្យអតិថិជនជួបបញ្ហា។ ទោះជាយ៉ាងណាក៏ដោយ ក្រមសីលធម៌ណែនាំអ្នកបកប្រែភាសាផ្ទាល់មាត់ត្រូវមានភាពត្រឹមត្រូវ និងមិនកាន់ជើងខាងណា ហើយអ្វីៗគ្រប់យ៉ាង រួមទាំងការជេរប្រមាថផងដែរ នឹងត្រូវបានបកប្រែជាភាសាផ្ទាល់មាត់ទៅឱ្យប៉ូលិស និងបញ្ច្រសមកវិញ។
  • ការត្រូវបានស្នើសុំឱ្យផ្តល់យោបល់ ដូចជាថាតើពួកគេគិតថានរណាម្នាក់កំពុងកុហកឬអត់។ ក្រមសីលធម៌ណែនាំអ្នកបកប្រែភាសាផ្ទាល់មាត់មិនកាន់ជើងខាងណា និងបញ្ជាក់ឱ្យច្បាស់អំពីព្រំដែននៃតួនាទីរបស់ពួកគេ៖ ពួកគេមិនពាក់ព័ន្ធក្នុងការតស៊ូមតិ ការណែនាំ ឬដំបូន្មានជាផ្នែកនៃការបកប្រែភាសាសរសេរ ឬការបកប្រែភាសាផ្ទាល់មាត់របស់ពួកគេឡើយ។
  • ការត្រូវបានសួរថាតើអតិថិជនរបស់ពួកគេបានធ្វើអ្វីមួយម្តងទៀតនៅក្នុងកិច្ចប្រជុំ ឬការណាត់ជួបពីមុនដែរឬទេ។ ក្រមសីលធម៌ណែនាំអ្នកបកប្រែភាសាផ្ទាល់មាត់ឱ្យរក្សាទុកព័ត៌មានជាសម្ងាត់។ ទោះបីជាវេជ្ជបណ្ឌិតសួរអ្នកបកប្រែភាសាផ្ទាល់មាត់ ថាតើអ្នកជំងឺបាននិយាយព័ត៌មានដូចគ្នានៅក្នុងការណាត់ជួបមុនឬអត់ក៏ដោយ ក៏ពួកគេមិនអាចផ្តល់ព័ត៌មាននេះបានទេ។

នៅប្រទេសអូស្ត្រាលី និងនូវែលសេឡង់ មានក្រមសីលធម៌ពាក់ព័ន្ធចំនួនបួនគឺ AUSIT, ASLITA, NZSTI និង SLIANZ។

ការទទួលបានការបញ្ជាក់ត្រឹមត្រូវពី NAATI រួមមានការបង្ហាញចំណេះដឹង និងការយល់ដឹងអំពីក្រមសីលធម៌ដែលពាក់ព័ន្ធ។ NAATI ធ្វើឱ្យប្រាកដថាអ្នកបកប្រែភាសាសរសេរ ឬអ្នកបកប្រែភាសាផ្ទាល់មាត់យល់ដឹងអំពីក្រមសីលធម៌ និងរបៀបដែលគោលការណ៍ទាំងនេះអនុវត្តចំពោះការងាររបស់ពួកគេ និងដឹងពីរបៀបដែលពួកគេនឹងឆ្លើយតបទៅនឹងភាពលំបាកខាងសីលធម៌នានា។

សូមអានបន្ថែមអំពីក្រមសីលធម៌ផ្សេងៗ និងការធ្វើតេស្តសមត្ថភាពផ្នែកសីលធម៌ (Ethical Competency test) របស់ NAATI នៅទីនេះ

ការបំពានក្រមសីលធម៌

ពេលខ្លះគេបានរកឃើញថា អ្នកបកប្រែភាសាសរសេរ ឬអ្នកបកប្រែភាសាផ្ទាល់មាត់មិនបានអនុវត្តតាមគោលការណ៍ទាំងនោះនោះទេ ដែលបណ្តាលឱ្យខូចខាត ឬបង្កគ្រោះថ្នាក់ដល់អតិថិជន និយោជករបស់ពួកគេ ឬអ្នកអនុវត្តវិជ្ជាជីវៈ​រួមការងារ។ ជាទូទៅ ការនេះត្រូវបានគេហៅថា «ការបំពាន»។

NAATI, AUSIT, ASLITA, NZSTI និង SLIANZ ចាត់ទុកយ៉ាងធ្ងន់ធ្ងរចំពោះការបំពានដែលអាចកើតមានលើក្រមសីលធម៌។ អ្នកអាចអាន គោលការណ៍​ស្តី​ពីបណ្តឹងតវ៉ា​របស់ NAATI (NAATI’s Complaints Policy) សម្រាប់ដំបូន្មានអំពីរបៀបដែល NAATI នឹងស៊ើបអង្កេត និងឆ្លើយតបចំពោះការបំពានណាមួយដែលបានរាយការណ៍ទៅ NAATI។ អ្នកក៏អាចធ្វើបណ្តឹងតវ៉ាដោយផ្ទាល់ទៅកាន់អ្នកបកប្រែភាសាសរសេរ ឬអ្នកបកប្រែភាសាផ្ទាល់មាត់ និយោជករបស់ពួកគេ ឬសមាគមវិជ្ជាជីវៈរបស់ពួកគេ ប្រសិនបើពួកគេជាសមាជិក (AUSIT, ASLITA, NZSTI ឬ SLIANZ)។

តើទំព័រនេះមានប្រយោជន៍ទេ?(តម្រូវឲ្យមាន)

មតិកែលម្អរបស់អ្នកជួយយើងកែលម្អទំព័រនេះ ហើយ NAATI ប្រើមតិកែលម្អនេះដើម្បីកែលម្អគេហទំព័ររបស់យើង។

ប្រសិនបើអ្នកត្រូវការការឆ្លើយតប សូមប្រើទម្រង់បែបបទទំនាក់ទំនងមកយើងរបស់យើង។

This site is registered on wpml.org as a development site. Switch to a production site key to remove this banner.