ជ្រើសរើសភាសា

គេហទំព័រនេះនឹងបង្ហាញជាភាសាដែលអ្នកជ្រើសរើស។

ការធានាគុណភាព៖ របៀបពិនិត្យឡើងវិញ និងផ្ទៀងផ្ទាត់ការបកប្រែភាសាសរសេរ

ចំណាត់​ក្រុម ធនធានអ្នកប្រើប្រាស់ បានផ្សាយ 21 ខែ​មករា 2026


នៅពេលអ្នកទទួលខុសត្រូវក្នុងការពិនិត្យឡើងវិញលើការបកប្រែភាសាសរសេរដែលអ្នកមិនចេះនិយាយ វាអាចមានអារម្មណ៍ថាមិនអាចទៅរួចទេ។ ជាសំណាងល្អ មានជំហានក្នុងការធានាគុណភាពជាក់ស្តែងមួយចំនួនដែលអ្នកអាចអនុវត្តដើម្បីធានាថាខ្លឹមសារដែលបានបកប្រែរបស់អ្នកមានភាពត្រឹមត្រូវ មានលក្ខណៈវិជ្ជាជីវៈ ហើយសមស្របនឹងគោលបំណង។

ការត្រួតពិនិត្យគុណភាពជាមូលដ្ឋានដែលអ្នកអាចធ្វើបានដោយមិនចាំបាច់ចេះភាសា


ទោះបីជាអ្នកមិនស្ទាត់ជំនាញភាសាគោលដៅក៏ដោយ អ្នកនៅតែអាចអនុវត្តការពិនិត្យឡើងវិញដែលមើលឃើញ និងការត្រួតពិនិត្យរចនាសម្ព័ន្ធបាន៖

ប្រៀបធៀបប្រវែងអត្ថបទ

តើអត្ថបទដែលបានបកប្រែមានប្រវែងប្រហាក់ប្រហែលនឹងអត្ថបទដើមទេ? ខណៈពេលដែលភាសាមួយចំនួនជាធម្មតាត្រូវការពាក្យច្រើន ឬតិចជាងនេះ ភាពខុសគ្នាខ្លាំងអាចជាសញ្ញានៃខ្លឹមសារដែលបាត់ ឬត្រូវបានដាក់បន្ថែម។

ពិនិត្យមើលការរៀបចំទម្រង់

តើចំនួនកថាខណ្ឌ ចំណុចតូចៗ និងចំណងជើងត្រូវគ្នានឹងប្រភពដើមទេ? តើអត្ថបទដែលបានបកប្រែលេចឡើងនៅកន្លែងត្រឹមត្រូវទេ?

ផ្ទៀងផ្ទាត់លេខ និងនិមិត្តសញ្ញានានា

បញ្ជាក់ថាលេខត្រូវគ្នានឹងអត្ថបទដើម។ សូមពិនិត្យមើលនិមិត្តសញ្ញា និងវណ្ណយុត្តិផងដែរ ដោយចងចាំថាការប្រើប្រាស់អាចខុសគ្នានៅទូទាំងភាសាផ្សេងៗ។

កំណត់កំហុសក្នុងការវាយអក្សរ

រកមើលតួអក្សរចម្លែកៗដូចជាសញ្ញាសួរនៅក្នុងប្រអប់ ឬនិមិត្តសញ្ញាដែលដាក់ខុសកន្លែង។ ទាំងនេះអាចបង្ហាញពីបញ្ហាខាងបច្ចេកទេស ឬការវាយអក្សរ។

ទង់ក្រហមនានាដែលត្រូវប្រុងប្រយ័ត្ន


បញ្ហាគុណភាពជាញឹកញាប់ច្រើនកើតចេញពីការអនុវត្តមិនល្អ ឬកង្វះវិជ្ជាជីវៈនិយម។ ខាងក្រោមនេះជាសញ្ញាព្រមានមួយចំនួន៖

អ្នកបកប្រែភាសាសរសេរដែលគ្មានគុណវុឌ្ឍិ (translators)

តែងតែផ្ទៀងផ្ទាត់ឯកសារបញ្ជាក់គុណវឌ្ឍិ NAATI (NAATI credentials) ជានិច្ចតាមរយៈគេហទំព័រ NAATI។ កង្វះវិញ្ញាបនបត្រកម្ម (certification) ឬបទពិសោធន៍វិជ្ជាជីវៈគឺជាកង្វល់មួយ។

ការទំនាក់ទំនងមិនល្អ

អ្នកបកប្រែភាសាសរសេរគួរតែមានលក្ខណៈឆ្លើយតប និងបើកចំហចំពោះមតិកែលម្អ។ អាកប្បកិរិយាការពារ ឬការបដិសេធមិនធ្វើការផ្លាស់ប្តូរ គឺជាទង់ក្រហមមួយ។

ពេលវេលាដែលត្រូវចំណាយគួរឱ្យសង្ស័យ

ការបញ្ចប់ការងារដ៏ធំមួយ (ឧទាហរណ៍ 160,000 ពាក្យ) ក្នុងរយៈពេល 24 ម៉ោងគឺមិនប្រាកដនិយមទេ ហើយទំនងជាបង្ហាញពីគុណភាពអន់ ឬការបកប្រែភាសាសរសេរដោយម៉ាស៊ីនដែលមិនបានកែសម្រួល។

ការកំណត់តម្លៃមិនធម្មតា

អត្រាដែលទាបខ្លាំង ឬខ្ពស់ជាងសម្រង់ផ្សេងទៀតដែលអ្នកបានទទួលដោយគ្មានការពន្យល់ អាចជាសញ្ញានៃការឆបោក ឬការងារដែលមានគុណភាពទាប។ អត្រាខ្ពស់ជាងអាចត្រូវបានផ្ដល់ហេតុផលត្រឹមត្រូវដោយកម្រិតកាន់តែខ្ពស់នៃវិញ្ញាបនបត្រកម្ម NAATI, បទពិសោធន៍យ៉ាងទូលំទូលាយ ឬគុណវុឌ្ឍិកម្រិតខ្ពស់។

បញ្ហាក្នុងការផ្ដល់

តើការបកប្រែភាសាសរសេរត្រូវបានផ្តល់តាមទម្រង់ និងតាមពេលវេលាដែលបានព្រមព្រៀងគ្នាទេ? បើមិនដូច្នោះទេ តើការពន្យារពេលត្រូវបានទំនាក់ទំនងច្បាស់លាស់ដែរឬទេ?

អត្ថបទឆ្គង

ប្រសិនបើអ្នក ឬនរណាម្នាក់ដែលអ្នកស្គាល់អាចអានភាសាគោលដៅបាន សូមពិនិត្យមើលអក្ខរាវិរុទ្ធ វេយ្យាករណ៍ និងលំហូរតាមធម្មតា។ ការរៀបចំឃ្លាមិនសមរម្យ អាចបង្ហាញពីការបកប្រែមិនល្អ។

ពេលណាដែលត្រូវស្វែងរកយោបល់ទីពីរ

ប្រសិនបើមានអារម្មណ៍ថាមានអ្វីមួយខុស សូមរកអ្នកបកប្រែភាសាសរសេរទីពីរដើម្បីពិនិត្យមើលការបកប្រែភាសាសរសេរនោះ។

អ្នកគួរតែទទួលបានការពិនិត្យឡើងវិញលើកទីពីរជានិច្ចសម្រាប់៖

  • ឯកសារផ្លូវច្បាប់
  • ការទំនាក់ទំនងសាធារណៈ
  • ព័ត៌មានសុខភាព
  • សៀវភៅណែនាំសុវត្ថិភាព
  • ខ្លឹមសារណាមួយដែលត្រូវការភាពជាក់លាក់
  • ការបកប្រែភាសាសរសេរដែលបានបង្កើត ឬបានជួយដោយបញ្ញាសិប្បនិម្មិត ឬឧបករណ៍ម៉ាស៊ីនបកប្រែភាសាសរសេរ។

ចំណុចចងចាំសំខាន់ៗ


ខណៈពេលដែលអ្នកអាចរកឃើញបញ្ហាកម្រិតសើៗដោយខ្លួនឯង មានតែអ្នកបកប្រែភាសាសរសេរដែលមានការបញ្ជាក់ត្រឹមត្រូវ (certified translator) ប៉ុណ្ណោះដែលអាចធានាថាការបកប្រែភាសាសរសេរនោះមានភាពត្រឹមត្រូវ តាមធម្មតា និងសមស្របសម្រាប់គោលបំណងរបស់អ្នក។ នៅពេលមានការសង្ស័យ សូមស្វែងរកការផ្ទៀងផ្ទាត់ពីអ្នកបកប្រែភាសាសរសេរទីពីរជានិច្ច។

តើទំព័រនេះមានប្រយោជន៍ទេ?(តម្រូវឲ្យមាន)

មតិកែលម្អរបស់អ្នកជួយយើងកែលម្អទំព័រនេះ ហើយ NAATI ប្រើមតិកែលម្អនេះដើម្បីកែលម្អគេហទំព័ររបស់យើង។

ប្រសិនបើអ្នកត្រូវការការឆ្លើយតប សូមប្រើទម្រង់បែបបទទំនាក់ទំនងមកយើងរបស់យើង។

This site is registered on wpml.org as a development site. Switch to a production site key to remove this banner.