របៀបរៀបចំឯកសាររបស់អ្នកសម្រាប់ការបកប្រែភាសាសរសេរ
នៅលើទំព័រនេះ
- ការយល់ដឹងពីរបៀបដែលអ្នកបកប្រែភាសាសរសេរធ្វើការ
- បរិបទ និងភាពស៊ីសង្វាក់គ្នា
- ព័ត៌មានដើម្បីផ្តល់ជូនអ្នកបកប្រែភាសាសរសេររបស់អ្នក
- បញ្ជីត្រួតពិនិត្យគុណភាពឯកសារ
- គន្លឹះចុងក្រោយ
ការរៀបចំឯកសាររបស់អ្នកឱ្យបានត្រឹមត្រូវមុនពេលការបកប្រែភាសាសរសេរ ជួយអ្នកបកប្រែភាសាសរសេរ (translators) ឱ្យធ្វើការកាន់តែមានប្រសិទ្ធភាព និងធានាថាអ្នកទទួលបានការបកប្រែត្រឹមត្រូវ និងមានគុណភាពខ្ពស់។
ការយល់ដឹងពីរបៀបដែលអ្នកបកប្រែភាសាសរសេរធ្វើការ
អ្នកបកប្រែភាសាសរសេរប្រើប្រាស់សូហ្វវែរឯកទេសដើម្បីជួយពួកគេឱ្យធ្វើការប្រកបដោយប្រសិទ្ធភាព ដែលងាយស្រួលប្រើបំផុតនៅពេលដែលអត្ថបទដើមមានទម្រង់ជាកម្មវិធីដំណើរការពាក្យ (ដូចជានៅក្នុង Microsoft Word)។
ឧបករណ៍បកប្រែភាសាសរសេរជំនួយដោយកុំព្យូទ័រ (Computer Assisted Translation, CAT) ផ្តល់ដល់អ្នកបកប្រែភាសាសរសេរនូវមុខងារផ្សេងៗគ្នា ដូចជាការបំបែកឯកសារជាផ្នែកៗ ដើម្បីអនុញ្ញាតឱ្យមានការបកប្រែបានលឿនជាង ឬអនុវត្តទម្រង់ដូចគ្នានឹងឯកសារដើមដោយស្វ័យប្រវត្តិ។
ចំពោះអត្ថបទវែងៗ អ្នកបកប្រែភាសាសរសេរទំនងជាប្រើឧបករណ៍ CAT។ ចំពោះឯកសារស្តង់ដារ ពួកគេអាចបកប្រែដោយផ្ទាល់ចូលទៅក្នុងទម្រងគំរូនៅក្នុងកម្មវិធីវាយអត្ថបទ។
បរិបទ និងភាពស៊ីសង្វាក់គ្នា
សម្រាប់ឯកសារវែងជាងនេះ ឬឯកសារដែលបានបកប្រែពីមុន វាជាការសំខាន់ណាស់ក្នុងការរក្សាពាក្យបច្ចេកទេសឱ្យស៊ីសង្វាក់គ្នា។ ដើម្បីជួយអ្នកបកប្រែភាសាសរសេរធ្វើបែបនេះ សូមផ្តល់ឱ្យពួកគេនូវបរិបទ សទ្ទានុក្រម និងច្បាប់ចម្លងនៃការបកប្រែពីមុន ពេលណាដែលអាចធ្វើទៅបាន។
ពាក្យ ឬឃ្លាដូចគ្នាអាចត្រូវបានបកប្រែតាមវិធីផ្សេងៗគ្នា។ ឧទាហរណ៍ ពាក្យ “ធនាគារ” ជាភាសាអង់គ្លេសអាចមានន័យថាស្ថាប័នហិរញ្ញវត្ថុ ឬមាត់ទន្លេ។ បរិបទជួយអ្នកបកប្រែភាសាសរសេរជ្រើសរើសអត្ថន័យត្រឹមត្រូវ។ សម្ភារៈយោងជួយធានាបាននូវជម្រើសពាក្យដែលស៊ីសង្វាក់គ្នានៅទូទាំងឯកសាររបស់អ្នក។
ព័ត៌មានដើម្បីផ្តល់ជូនអ្នកបកប្រែភាសាសរសេររបស់អ្នក
បរិបទ និងសាវតារ
- តើការបកប្រែភាសាសរសេរនឹងត្រូវបានប្រើយ៉ាងដូចម្តេច?
- តើការបកប្រែភាសាសរសេរមានគោលបំណងអ្វី?
- តើអ្នកណាជាទស្សនិកជនគោលដៅ?
សម្ភារៈយោង
- សទ្ទានុក្រមនៃពាក្យ
- មគ្គុទ្ទេសក៍អំពីរចនាប័ទ្ម
- ការពន្យល់អំពីអក្សរកាត់ណាមួយ
- ឧទាហរណ៍នៃការបកប្រែភាសាសរសេរពីមុន (វាជួយរក្សាពាក្យបច្ចេកទេស រចនាប័ទ្ម និងឃ្លាឱ្យស៊ីសង្វាក់គ្នា)
ការណែនាំពិសេស
សូមពិចារណាសំណួរទាំងនេះ៖
- តើការដកស្រង់ និងឯកសារយោងគួររក្សាទុកជាភាសាដើមទេ? (នេះត្រូវបានណែនាំសម្រាប់លទ្ធភាពអាចតាមដានបាន)
- តើឈ្មោះស្ថាប័ន ឬផលិតផលផ្លូវការគួរតែត្រូវបានបកប្រែ ឬរក្សាទុកជាភាសាដើមទេ?
- តើអ្នកចង់ដាក់បង្ហាញទាំងការបកប្រែភាសាសរសេរ និងពាក្យដើមទេ?
ឧទាហរណ៍ អ្នកប្រហែលជាចង់បាន៖
- “Social Security Administration” បកប្រែយ៉ាងពេញលេញ
- ថា “Social Security Administration (SSA)” រួមបញ្ចូលជាមួយនឹងអក្សរកាត់ដើម
- “SSA” រក្សាទុកជាភាសាអង់គ្លេសតែប៉ុណ្ណោះ
បញ្ជីត្រួតពិនិត្យគុណភាពឯកសារ
មុននឹងផ្ញើឯកសាររបស់អ្នកដើម្បីបកប្រែ សូមពិនិត្យមើលចំណុចសំខាន់ៗទាំងនេះ៖
ស្ថានភាពឯកសារ
- តើនេះជាកំណែចុងក្រោយនៃអត្ថបទមែនទេ?
- តើវាត្រូវបានពិនិត្យ និងមើលកែហើយឬនៅ?
- តើអត្ថបទច្បាស់លាស់ និងមិនមានភាពមិនច្បាស់លាស់ទេ?
គុណភាពឯកសារ
- តើឯកសារមានគុណភាពខ្ពស់ទេ?
- ប្រសិនបើវាជាការស្កេន តើអត្ថបទច្បាស់លាស់ និងងាយស្រួលអានទេ?
- តើវាជាទម្រង់ឯកសារដែលអាចកែសម្រួលបានដូចជា Microsoft Word ដែរឬទេ?
តម្រូវការនានាលើទម្រង់
- តើអ្នកត្រូវការការបកប្រែចុងក្រោយជាទម្រង់អ្វី?
- តើវាត្រូវការជាទម្រង់ពិសេសទេ?
- តើវាសម្រាប់គេហទំព័រឬ?
- តើអ្នកមានទម្រង់គំរូដែលអ្នកបកប្រែភាសាសរសេរអាចប្រើប្រាស់បានទេ?
រូបភាព និងក្រាហ្វ
- តើមានរូបភាព ក្រាហ្វ ឬតួលេខនៅក្នុងឯកសារដែរឬទេ?
- តើអ្នកចង់បកប្រែក្រាហ្វ ឬគំនូសតាងណាមួយទេ?
- តើអ្នកអាចផ្តល់ឯកសារដើម (ដូចជាឯកសារជាទម្រង់ Excel សម្រាប់ក្រាហ្វ) បានទេ?
គន្លឹះចុងក្រោយ
ការរៀបចំល្អធ្វើឱ្យមានភាពខុសគ្នាយ៉ាងខ្លាំងចំពោះគុណភាព និងភាពត្រឹមត្រូវនៃការបកប្រែរបស់អ្នក។ ចូរចំណាយពេលដើម្បី៖
- រៀបចំឯកសាររបស់អ្នកឱ្យបានត្រឹមត្រូវ
- ផ្តល់បរិបទ និងសម្ភារៈយោងនានា
- ទំនាក់ទំនងឱ្យបានច្បាស់លាស់ជាមួយអ្នកបកប្រែភាសាសរសេររបស់អ្នកអំពីតម្រូវការនានារបស់អ្នក